ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះ ទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញនៅក្នុងប្រទេសនេះ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី ០៥ ខែកញ្ញានេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន៥ម៉ឺនដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះបានជួបប្រទះស្ថានភាព ទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ៕