កម្ពុជា-អូស្រ្តាលី ប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាគ្នារវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលី ប្រចាំកម្ពុជាកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ​ភាគីទាំងពីបានប្តេជ្ញាពង្រឹងកិច្ចសហការគ្នាលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងរវាងកម្ពុជា និងអូស្រ្តាលីឲ្យកាន់តែរឹងមាំនិងប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាលទ្ធផលនៃជំនួបខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) ផងដែរ។ ក្នុងនោះ ភាគីអូស្រ្តាលី បានជម្រាបជូននូវគោលបំណងរៀបចំព្រឹត្តិការណ៍អម ក្រោមក្របខ័ណ្ឌវិស័យការប្រកួតប្រជែង ក្នុងអំទ្បុងពេលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់លើកទី២៧ (27th AEM-CER Consulation)។

ជាមួយគ្នានេះ ភាគីទាំងពីក៏បានប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បើតាមក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ ធ្លាប់បានឲ្យដឹងថាសារៈសំខាន់របស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលបានផ្តល់ឱកាស ក្នុងការបង្កើត សមាគមអ្នកប្រើប្រាស់ ការលើកកម្ពស់ សិទ្ធិ របស់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ អាចវិវត្តន៍ខ្លួនឱ្យក្លាយទៅជាអ្នកប្រើប្រាស់ ដែលវ័យឆ្លាត (SMART CONSUMERS) ហើយច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង នឹងបញ្ជ្រាបវប្បធម៌ នៃការប្រកួតប្រជែងដោយស្មើភាព តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការជំរុញការយល់ដឹងរបស់ភាគីពាក់ព័ន្ធរួមមាន សហគមន៍ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ វិស័យឯកជន ប្រព័ន្ធតុលាការ ដៃគូអភិវឌ្ឍន៍ បណ្តាញ ផ្សព្វផ្សាយ និង សាធារណជន ទូទៅ លើបទប្បញ្ញត្តិ នៃច្បាប់ និងការទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាស្ថាប័នទាំងនោះ មើលឃើញពីផលប្រយោជន៍ នៃការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕