បទ “ក្រមុំ GradeA” ដែលកេណ្ឌអ្នកសម្ដែងមិនចេះតិច ចេញជាផ្លូវការហើយ

សង្គម​ និង​សេដ្ឋកិច្ច

បទ “ក្រមុំ GradeA” របស់កំពូលតារាចម្រៀង តន់ ចាន់សីម៉ា កំពុងតែទទួលបានការគាំទ្រខ្លាំងលើបណ្ដាញសង្គម ដោយចម្រៀងមួយបទនេះទើបចេញជាផ្លូវការក្ដៅនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ។ នៅលើបណ្ដាញសង្គម TikTok បទ “ក្រមុំ GradeA” ត្រូវបានអ្នកនិយមលេងបណ្ដាញទំនើបចុងក្រោយមួយនេះ យកទៅត្រាប់ជាច្រើនម៉ឺនវីដេអូបាត់ទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថត MV បានរួចរាល់ហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយការថតនោះ បានប្រើប្រាស់ តួរសម្ដែង ជិត១០០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត។ ជាមួយ អាល់ប៊ុមត្រៀមអបអរសាទរបុណ្យបិណ្ឌភ្ជុំ ដែលមានការចូលរួមថតពីតារាចម្រៀងកំពូលៗរបស់ផលិតកម្ម និងសិល្បការិនីវ័យក្មេងស្រស់ស្អាតជាច្រើននាក់នេះ បានធ្វើឲ្យមហាជនបង្ហាញការគាំទ្រជាខ្លាំង។

ចម្រៀងមួយបទនេះ បកស្រាយដោយ កញ្ញា តន់ ចាន់សីម៉ា និងលោក ខេម បានចេញលើឆាណែល ផលិតកម្មនៅម៉ោង៧ព្រឹកនេះ។ ដូចដែលប្រិយមិត្ដបានដឹងរួចមកហើយ ផលិតកម្ម Galaxy Navatra បានទិញសម្ភារៈបច្ចេទេសសម្រាប់ផលិត MV សុទ្ធតែលំដាប់ពិភពលោក ដូចជា កាំម៉េរា ភ្លើង បច្ចេកទេសម្លេង និងមានការបង្ហាត់បង្ហាញពីអ្នកជំនាញបរទេសដើម្បីពង្រឹងសមត្ថភាពការផលិតដ៏ល្អឯកពីមួយបទទៅមួយបទនាពេលកន្លងទៅ៕

សូមអញ្ជើញប្រិយមិត្ដទស្សនា MV ពេញខាងក្រោមនេះ៖