កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមនៅថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នេះ នាសណ្ឋាគារសុខា ក្រុងសៀមរាប។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
លោកបន្តថា កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋមន្ត្រីជាច្រើនប្រទេស។ ក្នុងនោះ ក្រៅពីរដ្ឋមន្ត្រីអាស៊ានទាំង១០ ក៏នៅមានរដ្ឋមន្ត្រីប្រទេសដៃគូមួយចំនួនទៀតផងដែរ។
សូមជម្រាបផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់១៨ខែកញ្ញា ឆ្នាំ២០២២។ ក្រៅពីប្រទេសអាស៊ានទាំង១០ កម្ពុជាបានអញ្ជើញប្រទេសនិងអង្គការជាដៃគូមួយចំនួនទៀតរូមមាន៖ប្រទេសនចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (ROK កូរ៉េខាងត្បូង) អូស្ត្រាលី ញូវហ្សីឡែន (New Zealand ) ហុងកុង ឥណ្ឌា សហភាពអឺរ៉ុប ( EU ) សហរដ្ឋអាមេរិក (USA) កាណាដា រុស្សី ចក្រភពអង់គ្លេស(UK) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ថា WIPO (World Intellectual Property Organisation) ផងដែរ៕