តម្លៃសាំង និងម៉ាស៊ូតនៅកម្ពុជា នឹងធ្លាក់ចុះចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកញ្ញា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២នេះ ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់៥,២០០រៀល ក្នុង១លីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​១១​ ដល់​ថ្ងៃទី២០ ខែកញ្ញា​​​​ ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤.៦៦៧រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៥.៤៦៧រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.៤០០​រៀលដដែល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃឡើង​ ៥.២០០​រៀល ក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារដដែល នៅក្នុង១លីត្រផងដែរ៕ អត្ថបទ៖ រង្សី