សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូនអ្នកណា ក៏ដោយក៏សម្តេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគតដែរ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូនអ្នកណា ក៏ដោយក៏សម្តេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រី នាពេលអនាគតដែរ ពីព្រោះថា លោកហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវ សមនឹងធ្វើតួនាទីនេះ និងសមជាអ្នកដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះ៕