សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមនៅមានសក្តានុពល ខ្លំាងណាស់នៅកម្ពុជា ពិសេសខាងវិស័យកសិកម្ម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការជំរុញសហគ្រាសធុនតូច និងមធ្យម បាននឹងកំពុងបង្កើនការងារដល់ពលរដ្ឋ និងពង្រីកចង្វាក់ផលិតកម្មនៅក្នុងស្រុក។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសពីការមិនយកពន្ធលើផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារផងដែរ។ ទន្ទឹមនឹងនេះ សម្តេច បានជំរុញដល់ក្រុមហ៊ុនដែលសាងសង់ផ្ទះក្នុងតម្លៃសមរម្យលក់ ឲ្យមន្រ្តីរាជការ តែបើពេលនេះ លក់មិនទាន់អស់នោះ គឺអាចបន្តលក់ឲ្យពលរដ្ឋជាទូទៅ។
សម្តេច មានប្រសាសន៍ថា វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ គ្រាន់តែជាវិធានការជុំទី១ប៉ុណ្ណោះ។ វិធានការជាច្រើនទៀតបានកំពុងសិក្សា ដែលមិនមានទម្លាប់ទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះទេ៕