សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨តភ្ជាប់ពី ខេត្ត បន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យនាព្រឹកនេះ បានថ្លែងមុននេះថា ដើម្បីជៀសវាង ការបិតរោងចក្រនៅកម្ពុជា សម្ដេចគ្រោង ឲ្យបាន យកយន្តហោះ ទៅដឹកវត្ថុធាតុដើម ពីប្រទេសចិនមកតែម្ដង ដែលកន្លងមក វត្ថុធាតុដើមនាំ ដឹកតាមនាវា ។

សម្ដេចតេជោ បានបញ្ជាក់ថា ចំពោះវត្ថុធាតុដើម ដែលនឹងត្រូវយកមក ផ្គត់ផ្គង់ការផលិតតាមរោងចក្រនៅកម្ពុជា ប្រឈមលើ ការខ្វះខាតនាពេលខាងមុខនោះ ដោយសារតែជំងឺកូរ៉ណានោះ សម្ដេចត្រៀមប្រើ វិធី២ ក្នុងការបង្ការបញ្ហានេះ ទី១ គឺយកយន្តហោះរបស់ប្រទេស ចិន និង យន្តហោះនៅស្រុកខ្មែរ ទៅដឹកមកពី ស្រុកចិនតែម្ដង ។ ទី២ ចំពោះការដឹកតាមនាវា នៅតែបន្តដឹកមកជាបន្តបន្ទាប់។

ទន្ទឹមគ្នានោះដែរ ប្រសិនបើការធ្វើរបៀបនេះ រោងចក្រនៅតែ បិតបណ្ដោះអាសន្នទៀតនោះ ក្មួយកម្មការ ក៏នឹងត្រូវទទួលបានប្រាក់ ឧបត្ថម្ភ៦០% ប្រមាណជា ១២០ ដុល្លារ ជារៀងរាល់ខែផងដែរ។ប៉ុន្តែបែបនេះក្ដី សម្ដេច មិនចង់ឲ្យមានការបិតរោងចក្រ ដែលជាឆ្នាំបាយ របស់បងប្អូនកូនក្មួយ ជាកម្មការឡើយ៕