អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឱ្យមានវិធានការដាក់ទោសតាមច្បាប់លើកុងសុីទទួលបញ្ចាំដែលទទួលបញ្ចាំរបស់ចោរ, ទ្រព្យគ្មានឯកសារ,យកការប្រាក់ខ្ពស់ខុសច្បាប់ និងទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋជាដើម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទ ទី២៦ កញ្ញានេះ បានស្នើឱ្យប្រជាជនរាជធានីភ្នំពេញត្រូវចូលរួមសហការជាពលរដ្ឋល្អក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងសុីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀនទូទាំងរាជធានីភ្នំពេញ។
វិធានការអាជ្ញាធររាជធានីភ្នំពេញ ផ្តើមបើកយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីមានបទបញ្ជារពីនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន៕