១ខែកញ្ញា៖ ក្រុមហ៊ុនចំនួន២១ បានសិទ្ធិវិនិយោគ អាចផ្តល់ការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ត្រឹមមួយខែ ពោលគឺខែកញ្ញា ឆ្នាំ២០២២ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តក្រុមហ៊ុនចំនួន២១ដែល​វិនិយោគទុនជាង ១៣០លានដុល្លារ ដើម្បីវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទាំង២១នេះ គឺទទួលបានសិទ្ធិវិនិយោគ លើការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតផលរគ្រឿងសង្ហារឹម និងសាងសង់ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ខណៈគម្រោងទាំងនេះ គឺបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជារហូតជាង ៣៤ ៨៣៤កន្លែង។

បើតាម CDC ក្រុមហ៊ុនទាំង ២១នោះរួមមាន៖ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd,ក្រុមហ៊ុន WCFO (Cambodia) Co., Ltd. ក្រុមហ៊ុន Thirty Three Apparels (Cambodia) Co., Ltd.  ក្រុមហ៊ុន A & M Clothing Co., Ltd. ក្រុមហ៊ុន WCFO ASAMA Co., Ltd. ក្រុមហ៊ុន CHINA TING (CAMBODIA) FASHION CO., LTD .ក្រុមហ៊ុន Y.T.I (CAMBODIA) GARMENT CO., LTD. ក្រុមហ៊ុន SKY CLOTHING (CAMBODIA) CO., LTD.ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD .ក្រុមហ៊ុន HOME STYLE LIVING CO., LTD. ក្រុមហ៊ុន MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED.ក្រុមហ៊ុន GREEN LINK ELECTRIC CO., LTD​.ក្រុមហ៊ុន RAINBOW LIGHTING CO., LTD.ក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD . ក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD. ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD .ក្រុមហ៊ុន GLOBAL PASS BIOTECHNOLOGY CO.ក្រុមហ៊ុនYURA HARNESS (CAMBODIA) CO., LTD.ក្រុមហ៊ុន RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD .ក្រុមហ៊ុន TWHQ GARMENTS CO., LTD និងចុងក្រោយ គឺក្រុមហ៊ុន COBEST (CAMBODIA) FIRST GARMENT CO., LTD.

គួរបញ្ជាក់ដែរថា ការវិនិយោគក្នុងខែកញ្ញានេះ គឺមានការកើនឡើងបើធៀបនឹងខែសីហា កន្លងទៅដែលបានអនុម័តក្រុមហ៊ុនចំនួន១២ និង​វិនិយោគទុនជាង ៣៧លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតអំបោះ និងផលិតផលរគ្រឿងសង្ហារិមនៅកម្ពុជា៕