សម្តេចតេជោ ហ៊ុន សែន បង្ហាញកត្តារារាំងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងឆ្នាំ២០៥០

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា គោលដៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ដំណូលខ្ពស់ ស្របពេលមានកត្តាជាច្រើនបានរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ត្រង់ចំណុចនេះ សម្តេចតេជោចោទសួរថា តើសម្រេចបានឬទេ? ក្នុងសភាពការណ៍ដែលមានការរារាំងជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី៦ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវកត្តារារាំងអភិវឌ្ឍសេដ្ខកិច្ចនេះហើយ ជាអ្វីដែលយើងត្រូវលើកយកមកពិភាក្សាគ្នា និងធ្វើការពិនិត្យឡើងវិញប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្របទៅនឹងបច្ចុប្បន្នភាពដែលបានកំពុងជួបនឹងបញ្ហាប្រឈមទៅនឹងវិបត្តិជាច្រើនដូចជា វិបត្តិជំងឺកូវីដ១៩, វិបត្តិប្រេងឡើងថ្លៃ, វិបត្តិស្បៀងអាហារ បញ្ហាទណ្ឌកម្ម ដោយសារជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងការបំរែបំរួលអាកាសធាតុយ៉ាងគំហុក ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ថួតជាដើម៕