ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធិ ដែលជាកូនប្រុសរបស់នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ទើបបានបញ្ចប់វគ្គសិក្សាមួយនៅសាលាសង្គ្រាមបារាំង។ នេះបើតាមការបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនរបស់ លោក មាស សុភារិទ្ធ កាលពីពេលកន្លងទៅ។
សូមជម្រាបថា សាលា Institut des hautes études de défense nationale គឺជាស្ថាប័នសិក្សាសាធារណៈរបស់បារាំង សម្រាប់ការស្រាវជ្រាវ ការអប់រំ និងការលើកកម្ពស់ជំនាញ និងការយល់ដឹងចំពោះបញ្ហាការពារជាតិ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៣៦។
ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធិ បច្ចុប្បន្នមានតួនាទីជានាយករង នាយកដ្ឋានប្រតិបត្តិការក្នុងប្រទេស នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច។ លោកបានរៀបការជាមួយនឹងលោកស្រី យឹម បូណ៌មី ចៅស្រីរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមានបុត្រធីតាចំនួន ៣នាក់ (ស្រីម្នាក់)៕