ទឹកពិសាធម្មជាតិ អរុណា ផលិតដោយប្រើប្រាស់បច្ចេកវិទ្យារបស់អាល្លឺម៉ង់ និងបានអនុវត្តតាមវិធានអន្តរជាតិ ដើម្បីធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន។ ក្រុមហ៊ុនផលិតទឹកពិសាធម្មជាតិអរុណា បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨៩ ផ្លូវថៃហ្គឺ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមហ៊ុននេះវិនិយោគ និងគ្រប់គ្រងដោយផ្ទាល់ពីលោកស្រី សុខា គងពិសី ក្នុងតួនាទីជានាយិកាប្រតិបត្តិ។ លោកស្រីបានបញ្ចប់ការសិក្សាពីទីក្រុងកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក និងជាសហគ្រិនស្រ្តីវ័យក្មេងមួយរូប ដែលតែងតែចូលរួមជំរុញលើកទឹកចិត្តដល់ស្រ្តីឱ្យមានភាពរឹងមាំក្នុងជីវិត និងជំនួញ។

ទន្ទឹមនឹងនេះ លោកស្រី គងពិសី ជាភរិយាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី កូនប្រុសលោក គន់ គីម ទេសរដ្ឋមន្ដ្រី
អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។ លោកស្រីមានបុត្រចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍។

សូមជម្រាបថា ក្រុមហ៊ុនទឹកបរិសុទ្ធរបស់លោកស្រី គងពិសី ជានិច្ចកាលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលដោយបានចូលរួមបរិច្ចាគទឹកបរិសុទ្ធរាប់ម៉ឺនកេស និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ៕