លោកស្រី ទេព កូលាប ធ្លាប់បានសិក្សាភាពជាអ្នកដឹកនាំនៅសាកលវិទ្យាល័យ Harward ម្ចាស់និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ PPIU ដែលបង្កើតឡើងនាឆ្នាំ២០០២ ជា “សាកលវិទ្យាល័យអាស៊ាន” ក្រោមការផ្តួចផ្តើមរបស់លោកស្រី ហើយត្រូវបានប្តូរឈ្មោះជា “សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ” (Phnom Penh International University – PPIU) នៅឆ្នាំ២០០៦។
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដ៏មានដៃគូអន្តរជាតិផងដែរគឺសាកលវិទ្យាល័យ Angelo State University (ASU) នៃរដ្ឋតិចសាសសហរដ្ឋអាមេរិក។
ភាពរីកចម្រើនក្នុងមុខជំនួញវិស័យអប់របស់លោកស្រីបន្តឈានទៅមុខហើយបង្កើតបានធនធានមនុស្សរាប់ពាន់នាក់ ប៉ុន្តែជាអកុសល លោកស្រី ទេព កុលាប និងស្វាមី គឺលោក ហេង ឈាង ធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង១៥ខែ នាអំឡុងឆ្នាំ២០១១-២០១២ ពីបទរំលោភលើសេចក្តីទុកចិត្ត ក្នុងទំហំ ទឹកប្រាក់ច្រើនលានដុល្លារ របស់ឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ ប្រាឌ័រ និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតុលាការកំពូល កាត់ក្តីផ្តល់ភាពយុត្តិធម៌ជូនលោកស្រីឲ្យរួចផុតពីការចោទប្រកាន់របស់ឧកញ៉ា កុក អាន វិញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២។
នៅឆ្នាំ២០១៦ លោកស្រី ទេព កុលាប ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូននូវ មេដាយស្ថាបនាជាតិថ្នាក់មាស ដែលជាមេដាយ មានស្នាដៃល្អ នៅក្នុងការបំពេញការងារ និងបា នក សា ងសមិទ្ធិផលនានា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ពន្ធធនាគារ។
លោកស្រីធ្លាប់បានលើកឡើងថា៖ ចំនុចជោគជ័យបំផុតរបស់មនុស្សគឺការដែលអាចរស់នៅជាមនុស្សធម្មតាដែលមានសេចក្តីសុខ។ កុំមានទុក្ខព្រោះការមេីលងាយរបស់អ្នកដទៃ កុំមានទុក្ខព្រោះសេចក្តីអាក្រក់របស់អ្នកដទៃ កុំមានទុក្ខព្រោះកំហុសរបស់អ្នកដទៃ។
ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ លោកស្រីបានចូលរួមកិច្ចការងារសង្គមជាច្រើនទាក់ទងយុវជនស្តីពីផ្នត់គំនិតការអប់រំ បរិស្ថាន សេដ្ឋកិច្ចជាដើម។ ហើយគម្រោងដែលកំពុងមានភាពលេចធ្លោជាងគេគឺ គម្រោងភ្នំពេញស្អាត ដែលបំផុសស្មារតីថែរក្សា និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រៀងរាល់ខែវិច្ឆិកា។
កាលពីខែកញ្ញាកន្លងទៅ លោកស្រី បានធ្វើដំណើរជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ជួន ណារ៉ុន ចូលរួមមហាសន្និបាតនៅអង្គការសហប្រជាជាតិ ។ លោកស្រីថា ការធ្វេីដំណេីរលេីកនេះពិតជាកិត្តិយស និងបានរៀនសូត្រច្រេីនបន្ថែមទៀត។
គួររំលឹកថា ថ្មីៗនេះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) របស់លោកស្រីក៏បានទទួលថវិការចំនួន ជាង ៤៥ ម៉ឺនដុល្លារអាមេរិកពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយរបស់ធនាគារពិភពលោកដេីម្បីអភិវឌ្ឍកម្មវិធីសិក្សានិងហេដ្ឋារចនាសម្ព័ន្ធក្នុងសាកលវិទ្យាល័យផងដែរ៕