កាលពីនៅល្ងាចថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សា ជាមួយលោក GU CHUNYAO និង លោក HE YUNLU តំណាងក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន ជុំវិញការរៀបចំអនុវត្តគម្រោងប្រមូលសំរាមនៅក្រុងបាត់ដំបង។

បន្ទាប់ពិនិត្យកម្មវិធីនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុនរួចមក លោក សឿម ប៊ុនរិទ្ធិ បានសម្តែងនូវការសប្បាយរីករាយក្នុងការរៀបចំអនុវត្តគម្រោងប្រមូលសំរាមនៅក្រុងបាត់ដំបង ។ លោកបន្តទៀតថា បច្ចុប្បន្នយើងក្រុមហ៊ុនប្រមូលសំរាមក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនមួយនេះមិនមានលទ្ធភាពក្នុងការកែច្នៃសំរាមទេ គឺក្រុមហ៊ុនជាអ្នកប្រមូលសំរាមដឹកយកមកចាក់ទុកនៅទីលានចាក់សំរាម រួចក៏ធ្វើដុតកំទិច ដែលធ្វើឱ្យផ្សែងបក់ចូលមកក្រុងបាត់ដំបង និងធ្វើឱ្យមានការរអ៊ួរទ្រាំពីប្រជាពលរដ្ឋផងដែរ ។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មុនក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តរួចម្តងមកហើយ និងមានការគាំទ្រនចំពោះការចុះសិក្សារបស់ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. ដែលចង់ធ្វើការវិនិយោគប្រមូលសំរាម ការកែច្នៃសំរាម និងការបំឡែងសំរាមជាថាមពលអគ្គិសនីផងដែរ។






ប្រភព៖ battambang.gov.kh