រយៈពេល៩ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣០,៣៣១,៤៨១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង២១ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល៩ខែនេះ រួមមាន៖ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន២៥,០៥១,៤៩៨ដុល្លារ។ ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,១៩៣,៦៦៩ដុល្លារ។ ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១២,២៨៧ដុល្លារ។និងហ ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,៨៧៤,០២៧ដុល្លារ។
សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ខាងក្រោម៖


