អ្នកកាសែតម្នាក់ តែងតាំងជាសមាជិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាសម្រេចតែងតាំងកញ្ញា អ៉ឹម រចនា ជាសមាជិកាមន្រ្តីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃ១៨ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា អ៉ឹម រចនា ជាអតីតនិពន្ធនាយករងវិទ្យុបារាំងអន្តរជាតិ ជាខេមរភាសា។ កញ្ញាបានចាប់អាជីពជាអ្នកសារព័ត៌មានតាំងពីឆ្នាំ២០០៨មកម្លេះ ហើយថ្មីៗនេះទើបតែបញ្ចប់ការងារជាមួយវិទ្យុបារាំងអន្តរជាតិ មុនជាមន្រ្តីក្រសួងកសិកម្ម។

នៅក្នុងលិខិតចំនួនពីរទំព័រនោះ លោក ឌិត ទីណា ក៏តែងតាំងមន្រ្តីរាជការចំនួន ៦រូប រួមមាន៖ លោក ជា ឆេង ជានាយកខុទ្ទកាល័យ លោក ជាំង ស៊ីឌី នាយករងខុទ្ទកាល័យ លោក ថៃ សុខា នាយករងខុទ្ទកាល័យ កញ្ញា យ៉ែម សនិតា សមាជិកាខុទ្ទកាល័យ កញ្ញា ស្មា ធិកា សមាជិកាខុទ្ទកាល័យ និងលោក កង ម៉េងហៃ សមាជិកខុទ្ទកាល័យ។

សូមជម្រាបថា លោក ឌិត ទីណា ចូលកាន់ដំណែងរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ជំនួសលោក វេង សាខុន ត្រូវបានបញ្ឈប់ពីមុខ តំណែង៕