សម្តេច ហ៊ុន សែន ណែនាំឱ្យរើសាលាស្រុកបន្ទាយស្រី មកដាក់នៅតំបន់អភិវឌ្ឍន៍រុនតាឯក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ណែនាំឱ្យរើសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប មកដាក់នៅតំបន់អភិវឌ្ឍន៍រុនតាឯកវិញម្តង ខណៈគ្រឿងចក្រ១៩៤គ្រឿង កំពុងប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅរុនតាឯក។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យសាលាស្រុកអង្គរធំ ទៅនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងវិញផងដែរ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អគ្គិសនីកម្ពុជា សម្រេចតបណ្តាញអគ្គិសនីចូលតាមផ្ទះប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះឡើយ។ ការរៀបចំបណ្តាញអគ្គិសនីនៅតំបន់អភិវឌ្ឍន៍រុនតាឯកចំណាយសរុបប្រមាណ ៦លានដុល្លារ៕