សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់ឧកញ៉ាបណ្ឌិត លី ឆេង រៀបចំប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership – EAL) ជូនលោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅថ្ងៃសុក្រ ទី២១ ខែតុលានេះ។
ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ការសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ប្រធានាធិបតីទីម័រខាងកើតនាពេលនេះ គឺបន្ទាប់ពីមានការវាយតម្លៃពីកក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ និងដោយមើលឃើញពីប្រវត្តិ ស្នាដៃ សមិទ្ធផល និងគុណសម្បត្តិជាច្រើនឥតគណនាររបស់លោក José Ramos-Horta ដែលមានតម្លៃជាសកលក្នុងកិច្ចការអប់រំ និងភាពជាអ្នកដឹកនាំ ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងមកនេះ ដែលជាគំរូមួយដ៏ល្អដល់យុវជនជំនាន់ក្រោយ៕ រូបភាព AKP