លោកស្រី ស៊ូ វីឡាលីម ជាម្ចាស់ហាងលក់គ្រឿងអលង្ការធីតាសួគ៌ ព្រមទាំងជាម្ចាស់សណ្ឋាគារ ចន្ទ មុន្នី បានលើកឡើងថា គ្មានការជោគជ័យណាដែលមិនព្យាយាមតស៊ូនោះទេ។

លោកស្រី ស៊ូ វីឡាលីម ជាកូនស្រីពៅនៅក្នុងគ្រួសារ ដែលមានម្ដាយជា អាជីវករ និងឪពុកជាទាហាន។ នៅក្នុងការប្រឡូកលើវិស័យលក់គ្រឿង មាសពេជ្រក្នុងប្រទេសកម្ពុជា លោកស្រីមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះដោយកាលនៅតូចលោកស្រីបានជួយលក់បងប្អូន ព្រមទាំងធ្វើជាអ្នកគ្រប់គ្រងសណ្ឋាគារ ឃ្វីនវូដ របស់ម្ដាយលោកស្រីផងដែរ។
លោកស្រីជានិស្សិតឯកទេសពាណិជ្ជកម្ម នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)ដែលទើបបញ្ចប់មិនយូរប៉ុន្មាននោះទេ។បន្ទាប់ពីសិក្សានៅសាលា លោកស្រីក៏សិក្សាវគ្គខ្លីៗតាមApp ផ្សេងៗផងដែរ។
ការដើរលើវិថីលក់មាសនេះ លោកស្រីមានយុទ្ធសាស្រ្តដូចជា រក្សាទំនុកចិត្តអតិថិជនជានិច្ច គ្រឿងអលង្ការដែលតាំងលក់រឺកម្ម៉ង់ ធានាទឹកពេញៗល្អ ទឹកដៃជាងប្រណិត សម្រាប់ការកម្ម៉ង់ម៉ូតវិញគឺដូច១០០ភាគរយ សេវាកម្មរហ័សបូកផ្សំ តម្លៃសមរម្យផងដែរ។

សម្រាប់អលង្ការលោកស្រីនាំចូលពីក្រៅប្រទេសមានដូចជាផ្លាកទីនអ៊ីតាលី ផ្លាកទីនវៀតណាមនិង ធ្វើគ្រឿងអលង្ការប្រភេទមាស យកមាសគីឡូចំណែកប្រភេទប្លាទីន គឺទឹក៧កន្លះហើយចំពោះពេជ្រវិញគឺយកជាប្រភេទ GIA ពណ៌ D ជាប្រភេទពេជ្រ ដែលល្អជាងគេបំផុត ។
ក្នុងនោះលោកស្រីមានចក្ខុវិស័យវែងឆ្ងាយទៅលើការលក់មាស ពេជ្រ គ្រឿងអលង្ការនៅក្នុងប្រទេសកម្ពុជា ដោយឃើញថា ទីផ្សារនៃការលក់មានទូលំទូលាយ ប្រជាជនកម្ពុជាមានការនិយមច្រើនទៅលើគ្រឿងអលង្ការ សម្រាប់ពាក់លម្អលើខ្លួន ម្យ៉ាងសម្រាប់លើកសម្រស់ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
លោកស្រីក៏បានផ្ដាំផ្ញើដល់អ្នករកស៊ីជំនាន់ក្រោយផងដែរថា ប្រសិនបើប្រឡូកក្នុងវិស័យលក់មាស ពេជ្រនេះត្រូវផ្ដល់នៅទំនុកចិត្តដល់អតិថិជន ជានិច្ចទាំង សោភ័ណភាព គុណភាពនិងតម្លៃ។
បន្ថែមពីនេះ ការលក់គ្រឿងអលង្ការដាច់ លោកស្រី ស៊ូ វីឡាលីម បានបង្ហើបប្រាប់ឧកញ៉ាញូស៍ផងដែរថាគឺមកពីមុខមាត់ស្វាមី គឺ លោក ប៉ែន វិបុល ដែលជាអនុរដ្ឋលេខាធិកាក្រសួងធម្មការនិងសាសនា ជាបុគ្គលដែលមានការគោរព ស្រឡាញ់ច្រើនពីសំណាក់បងប្អូនក្នុង និងក្រៅប្រទេស៕





