របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា បានបញ្ជាក់ថា ចាប់តាំងពីខែមករាដល់ខែតុលា ឆ្នាំ២០២២នេះ ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសរបស់សមត្ថកិច្ចកម្ពុជានៅទូទាំងប្រទេស ទៅលើជនបរទេសចំនួនជាង ៣ម៉ឺន៨ពាន់នាក់ (៣០.៨៣៤នាក់) បានរកឃើញជនបរទេសចំនួន ២.៤១៦នាក់ ដែលមកធ្វើការងារខុសច្បាប់ គ្មានបណ្ណការងារនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍បង្ហាញថា ជនបរទេសទាំងជាង ២០០០នាក់នោះ បានទទួលការផាកពិន័យជាទឹកប្រាក់សរុបចំនួនជាង ២ពាន់លានរៀល (១.២០៨លានរៀល) ដែលប្រតិបត្តិការខាងលើនេះធ្វើឡើង ដោយមានកិច្ចសហការជាមួយក្រសួងការងារ។
ក្រសួងមហាផ្ទៃ និងក្រសួងការងារ នៅថ្ងៃទី២២តុលា ក៏បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាដោយអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគាំទ្រក្រុមការងារអន្តរក្រសួង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តាមរយៈប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រតិបត្តិការចុះត្រួតពិនិត្យបណ្ណការងារខុសច្បាប់ និងប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់នានា៕