សម្តេច ហ៊ុន សែន៖ ធ្វើកសិកម្មមិនត្រូវធ្វើបែបធម្មតានោះទេ ត្រូវរិះរកវិធីឱ្យប្រជាកសិករមានផលចំណេញច្រើន

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងប្រមាណជាង ១ម៉ឺគ្រួសារ នាព្រឹកថ្ងៃចន្ទ ទី២៤ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបានដែលរងគ្រោះដោយសារទឹកជំនន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបន្តថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋនឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។

សម្តេចមានប្រសាសន៍ថា៖ «ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន»