គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប សម្រេចបានប្រមាណ ៤៥%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បច្ចុប្បន្នសម្រេចបានប្រមាណ ៤៥,៤៥% និងគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការសាកល្បងនៅខែតុលា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក លី រស្មី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លី រស្មី កាលពីថ្ងៃទី២៤ ខែតុលាម្សិលមិញបានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិនិត្យទីតាំងតម្កល់បដិមាព្រះព្រហ្មធ្វើពីស្ពាន់ នៅមណ្ទលកណ្តាលនៃបុស្បុក។ គម្រោងនេះសាងសង់នៅលើផ្ទៃដីទំហំ ៧០០,០៦ហិកតា ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០  ស្ថិតក្នុង​ភូមិ​កៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រវាល ឃុំ​តា​យ៉​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋាននេះជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E ដែលមានចំណតចំនួន ៣៨ច្រក និងមានសមត្ថភាពទទួលអ្នកដំណើរបាន ៧លាននាក់ក្នុង១ឆ្នាំ និងទំនិញផ្លូវអាកាស ១០,០០០ តោនក្នុង១ឆ្នាំ៕