គ្រប់ពេលដែលបិតាអភិរក្សព្រៃឈើលោក បេន មានបញ្ហាខ្វះខាតម្ដងៗ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់នៅកុដិលេខ២៤ នាវត្តនាគវ័ន តែងតែចេញព្រះភ័ក្រ្ដជួយឧបត្ថម្ភជានិច្ចព្រះអង្គមិនដែលឱបដៃឈរមើលម្ដងណាឡើយ។ ថ្មីៗនេះ ព្រះអង្គល្បីឈ្មោះខាងទស្សន៍ទាយមើលជោគជតារាសី អង្គនេះ បានប្រកាស ជួយឧបត្ថម្ភ១ខែ៨០ម៉ឺនរៀលរយៈពេល១ឆ្នាំពេញ ដល់លោកបេន តាមរយៈលោក Tan Kimsour មិនបានប៉ុន្មានថ្ងៃផង ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានប្រកាសបន្ថែមទៀតថា ព្រះអង្គនឹងប្រគេនប្រាក៨០ម៉ឺនរៀល និង ប្រេង ៣០កាន់ ជារៀងរាល់ខែ រហូត១ឆ្នាំពេញ ដល់ព្រះអង្គ ប៊ុត សាលួតដែលជាអ្នកការពារព្រៃធម្មជាតិក៏ដូចជាការពារសត្វមានជីវិតនៅតំបន់ -ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បើតាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បង្ហោះនៅលើហ្វេសប៊ុកបានឲ្យដឹងថា៖”ថ្ងៃព្រហស្បតិ៍ ១២ ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ ៣ ឆ្នាំ២០២០ ប្អូនប្រុស Tan Kimsour បានមកទទួលអំណោយពីរខ្ញុំព្រះករុណាអាត្មារភាព ដែលបានប្រកាសចង់ចូលរួមជួយឧបត្ថម្ភជាថវិកាចំនួន ២ លាន ៣៦ មុឺន រៀល (590$) ។ ឯថវិកាប្រគេនលោកឳដែលអភិរក្សព្រៃឈើតំបន៉ដែលលោកបេនរស៉នៅជា មួយ រួមមានប្រេងម៉ាស៊ូត30កានស្មើនឹងទឹកប្រាក់ចំនួន (720$) ហើយឧបត្ថម្ភបន្ថែម 80មុឺនរៀល (200$) ជារៀងរាល់ខែចំនួន១ឆ្នាំពេញតែម្តង សរុបថវិកាចំនួន (3710$ )ចាប់ពីខែ០៣នេះតទៅ ជូនដល់លោក បេន និង ក្រុមគ្រួសារ ព្រមទាំងលោកឪដែលជាអ្នកស្រលាញ់និងថែរក្សាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង។

ចំពោះថវិកាដែល ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត យកទៅធ្វើសប្បុរសធម៌ដល់ញាតិញោមដែលក្រីក្រចាស់ជរា ក្មេងកំព្រា គ្មានទីពឹង ដូចជា ជួយដល់លោកបេន ខាងលើ ព្រះអង្គបានបញ្ជាក់ឲ្យដឹងថា បានមកពីពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសប្រគេនដល់ព្រះអង្គ តាមរយៈការទសទាយស្រោចទឹក រំដោះគ្រោះលើករាសីជាដើម៕





