លោក ស៊ុន ចាន់ថុល បង្ហើបស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវសង់តាមគំរូស្ពានអ្នកលឿង

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងសាងសង់ស្ពានន​ឆ្លងទន្លេ​មេគង្គពីភ្នំពេញ ទៅអរិយក្សត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាងសង់សម្រេចយកគំរូតាមស្ពានអ្នលឿង ដែលជាប្រភេទស្ពានខ្សែយោងកាប្លិ៍ខ្ពស់គ្មានសសរ។ នេះបើតាមលោក ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីវឌ្ឍនភាពការងារក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ តុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងស្ពាននេះកសាងជាពីរដំណាក់កាល គឺទី១ ពីម្តុំផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ ដំណាក់កាលទី២ ពីតំបន់ជ្រោយចង្វារទៅកាន់តំបន់ស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល។

សូមជម្រាបជូនថា គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េខាងត្បូង ឬ​ស្ពាន​ស្វាយជ្រុំ គ្រោងនឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០២៣​ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។

សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលស្ពាននេះសាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុងស្រុក និងបរទេស៕