ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងលោក ហ៊ាន សាហ៉ីប ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១១២២/១២៨៤។
មានវ័យ ៦០ឆ្នាំ លោក ហ៊ាន សាហ៊ីប ត្រូវបានគេស្គាល់ថាជាសេដ្ឋវិទូដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងបណ្ឌិតទស្សនវិជ្ជា ជំនាញសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Kiev State ប្រទេសអ៊ុយក្រែន។
បច្ចុប្បន្នជាបណ្ឌិតសភាចារ្យ ជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើនឹងទេសរដ្ឋមន្ដ្រី។
ទន្ទឹមនឹងនោះ លោកក៏ជាជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងជាឧត្តមទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។
ក្រៅពីនោះ លោក ហ៊ាន សាហ៊ីប ជាសមាជិកក្រុមប្រឹក្សានាយកសាលាភូមិន្ទរដ្ឋបាល (ERA) និងសមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)៕