សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះ ក៏មានអ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមឧបត្ថម្ភទឹកប្រាក់ ដើម្បីរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលជាកម្លាំងសាមគ្គីក្នុងការរួមចំណែកលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ។
១.ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុន អាន ម៉ាឌី គ្រុបឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក។
២.ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក។
៣.អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប ដែលបានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ។
៤.ឧកញ៉ា អាន ម៉ាឌី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដែលបានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។
៥.លោក ហ៊ន់ សុរចនា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ឧបត្ថម្ភ ៥ពាន់ដុល្លារ។
៦.ឧកញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ។
៧.ឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ – ព្រះវិហារ ឧបត្ថម្ភថវិកា ៥ពាន់ ដុល្លារ។
៨.ឧកញ៉ា ហួត ឈឿន អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ត កំពង់ចាម-មណ្ឌលគីរី ឧបត្ថម្ភថវិកា ១៥០០ ដុល្លារ។
៩.អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសមាគមអ្នកសាងសង់កម្ពុជា ឧបត្ថម្ភថវិកា ៥០០០ ដុល្លារ។
១០.ឧកញ៉ា ហុឺ បាវី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងបុគ្គលិកទាំងអស់ ឧបត្ថម្ភថវិកា ១០០០០ ដុល្លារ។
១១.លោក អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជា ស្ថាបនិក & ប្រធាន នៃ ស៊ីអុីអូ ម៉ាស្ទ័រក្លឹប អ៊ិនវេសម៉ិន ម.ក ឧបត្ថម្ភថវិកា ២០០០ ដុល្លារ។
១២.ឧកញ៉ា ជឹម សុខ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ឧបត្ថម្ភថវិកា ១៥០០ ដុល្លារ។
១៣. ឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា ១០០០ ដុល្លារ។
១៤.លោក លឹម តុង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធាន សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឧបត្ថម្ភថវិកា ១៥០០ ដុល្លារ។
១៥. ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប – ឧត្តរមានជ័យ ឧបត្ថម្ភថវិកា ១៥០០ ដុល្លារ។
១៦. ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល – កំពង់ឆ្នាំង ឧបត្ថម្ភថវិកា ១៥០០ ដុល្លារ។
១៧. ឧកញ៉ា តែ អុីឆែ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងជា អគ្គនាយក ក្រុមហ៊ុន អុីឆែ គ្រុប ឧបត្ថម្ភថវិកា ៥០០០ ដុល្លារ។
១៨. ឧកញ៉ា វណ្ណ សុខហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ២០០០ ដុល្លារ។
១៩.ឧកញ៉ា ហ៊ុន ឡាក់ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា ($1000)
២០.លោក លាង ណារិទ្ឋ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ($1000)
២១.ឧកញ៉ា លឹម សុជាតិ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា ($3000)
២២.លោក គឹម ម៉េងហួត សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា ($1000)
២៣.ឧកញ៉ាបណ្ឌិត គីម ហ៊ាង សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា $1,000
២៤.ឧកញ៉ា តាន់ គីមម៉េង សមាជិកជ្រេីសតាំង 2000$
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន ក៏ដូចជា អ្នកជំនាញ មកពីប្រទេសអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកា ដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសណ្ឋគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរជនជាតិនិងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១០០០ នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ៕