នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ៥:២០ នាទីល្ងាច ថ្ងៃទី៩វិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល ៤ថ្ងៃ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងដំណើរអញ្ជើញនាពេលនេះរបស់នាយករដ្ឋមន្រ្តីឡាវ គឺមានការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដោយលោក កើត រីទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយមន្រ្តីមួយចំនួន និងរួមទាំងមន្រ្តីទូតផងដែរ៕