ចិន ផ្តល់ជំនួយឲ្យប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍរៀនភាសាចិន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់នាយករដ្ឋមន្រ្តិចិន។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាព្រលប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ពិធីចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់-ទទួលគម្រោងជំនួយសម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា និងអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា ដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាង ស៊ូវីន និងលោក វ៉ាង វិនធៀន អគ្គរដ្ឋទូតចិននៅប្រចាំកម្ពុជា។
ទន្ទឹមនឹងនោះក៏មានការចុះហត្ថលេខាដោយលើឯកសារចំនួន ១៦ ក្នុងពហុវិស័យសម្រាប់អភិវឌ្ឍន៍កម្ពជា៕