សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្រេចនិរាករណ៍សារាចរណែនាំស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។ នេះបើយោងតាមសារចរចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅក្នុងសារាចរបានបញ្ជាក់ថា ដោយពិនិត្យឃើញថា សារាចរណែនាំខាងលើ លែងឆ្លើយតបទៅនឹងស្ថានភាពវិស័យកៅស៊ូបច្ចុប្បន្ន និងក្នុងគោលបំណងសម្រួល ដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ អាចមានជម្រើស និងទទួលបាន រាជរដ្ឋាភិបាលសម្រេចនិរាករសារាចរណែនាំរ បស់រាជរដ្ឋាភិបាលលេខ១០ សរណនប្រាក់ចំណេញខ្ពស់ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ទៅបរទេស។

សូមជម្រាបជូនថា កម្ពុជាទទួលបានចំណូលជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២១។ គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបនៅកម្ពុជាមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ៕