ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន សម្រេច ចេញ វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ២ ក្នុង ទំហំ ទឹក ប្រាក់ ប្រមាណ ១៤ លាន ដុល្លារ អាមេរិក និង បង្កើត ការងារ បាន ចំនួន ប្រមាណ ២១២៨ កន្លែង បន្ថែម ទៀត ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នាពេលថ្មីៗនេះ បានបញ្ជាក់ពីគម្រោង វិនិយោគ ទាំង ពីរ របស់ ក្រុម ហ៊ុន នោះ រួម មាន ៖

១.“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោង បង្កើត រោង ចក្រ ផលិត កេស កា តុង ថង់ ប្លា ស្ទិក និង អេ ប៉ុង ស្ថិត នៅ ភូមិបូរី កម្មករ សង្កាត់ ច្បារ មន ខេត្ត កំពង់ ស្ពឺ ដែលមាន ទុនវិនិយោគ ប្រមាណ ៨.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

២.“KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោង បង្កើត រោង ចក្រ ផលិត កាបូប គ្រប់ ប្រភេទ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៧០កន្លែង ស្ថិត នៅ ផ្លូវ ជាតិ លេខ ២១B ភូមិ អន្លង់ សាន្ត ឃុំ ព្រែក ស្តី ស្រុក កោះ ធំ ខេត្ត កណ្តាល។
គួររម្លឹកបន្តិចថា នៅក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក៕
