ក្រុមការងារស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និង អង្គការ WWF កម្ពុជា បានចេញរបាយការណ៍មួយរបស់ខ្លួនថា បានរកឃើញកូនផ្សោតទីបួន នៅក្នុង ឆ្នាំ២០២០ នៅអន្លង់ផ្សោតកាំពី។
អង្គការ WWF បានធ្វើកំណត់ត្រាកូនផ្សោតទន្លេមេគង្គទើបកើតថ្មី នៅអន្លង់ផ្សោតកាំពី ដែលបានប្រទះឃើញកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ជាកូនទីបួនដែលត្រូវបានកត់ត្រាក្នុងឆ្នាំនេះ។ កូនផ្សោតនេះមានអាយុប្រមាណជាប្រាំថ្ងៃ ហើយត្រូវបានក្រុមការងារស្រាវជ្រាវ ដែលកំពុងធ្វើការអង្កេតចំនួនសត្វផ្សោតតាមដងទន្លេមេគង្គ ប្រទះឃើញពេលវាកំពុងហែលជាមួយសត្វផ្សោតធំចំនួនពីរទៀត។
ការប្រទះឃើញកូនផ្សោតទីបួនថ្មីនេះ បានធ្វើឱ្យក្រុមអ្នកអភរ្ស របស់រដ្ឋបាលជលផល និង អង្គការ WWF និងប្រជាពលរដ្ឋ អ្នកស្រឡាញ់សត្វផ្សោត មានការសប្បាយរីករាយយ៉ាងខ្លាំង ហើយបានប្តេជ្ញារួមគ្នាអភិរក្សបន្តទៀត ដើម្បីឱ្យត្រីផ្សោតដែលជិតផុតពូជក្នុងលោកទៅហើយនេះ នៅគង់វង្សបានល្អ៕ AKP