ថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាននឹងកំពុងដឹកនាំកិច្ចប្រជុំកំពូលចំនួន០២ទៀត នៅក្នុងរបៀបវារៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
នៅថ្ងៃនេះ មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។
ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំកំពូលៗចំនួន៨ប្រទេសផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា៕