សម្តេចតេជោ ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានទៅឲ្យប្រធានាធិបតី ចូកូ វីដូដូ នារសៀលនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយដឹកនាំអាស៊ានរយៈពេលមួយឆ្នាំពេញត្រឹមខែវិច្ឆិកានេះ បន្ទាប់ពីទទួលញញួរផ្ទេរតួនាទីពីសម្តេចព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ ព្រុយណេ សម្តចតេជោ ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានអន្តរជាតិមើលឃើញថាបាននឹងកំពុងចូលរួមដោះស្រាយបញ្ហាសំខាន់ៗជាច្រើនក្នុងតំបន់ និងពិភពលោក ដូចជាបញ្ហាកូវីដ១៩ សេដ្ឋកិច្ច ទេសចរណ៍ ជម្លោះផ្ទៃក្នុងមីយ៉ាន់ម៉ា និងសេចក្តីថ្លែងការណ៍បញ្ហាសង្គ្រាមរុស្សុី-អ៊ុយក្រែន ពិសេសនោះការជម្រុញប្រទេសទីម័រឡេស្តចូលជាសមាជិកទី១១នៃសហគមន៍អាស៊ាន ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល ៦ថ្ងៃដែលកម្ពុជាជាធ្វើម្ចាស់បានដឹកនាំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ហើយថ្ងៃនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ត្រូចបានចូលជាសមាជិកអាស៊ាន ឈរលេខរៀងទី៥ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។ ឥណ្ឌូនេស៊ី  គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មេឡាណេស៊ី ចន្លោះរវាងមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក។ ប្រទេសនេះមានកោះសរុបប្រមាណ ១៧,០០០ កោះដោយក្នុងនោះមានកោះសំខាន់ៗដូចជា៖ កោះស៊ូម៉ាត្រា ស៊ូឡាវីស៊ី ជ្វា ផ្នែកមួយនៃកោះបរនេអូ និងនូវែលគីនេ។

ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ីគឺជាប្រទេសកោះធំជាងគេបង្អស់ តែបើគិតជាទូទៅ វាជាប្រទេសធំបំផុតទី ១៤ នៅលើពិភពលោកដោយមានក្រឡាផ្ទៃសរុបស្មើនឹង ១,៩០៤,៥៦៩ គម។ ដោយមានប្រជាជនសរុប ២៧០ លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី ១៤ និងជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតផងដែរ។

ប្រជាជនឥណ្ឌូណេស៊ីជាងពាក់កណ្តាលមានទីលំនៅលើកោះជ្វា ហើយវាក៏ត្រូវជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតផងដែរបើប្រៀបធៀបទៅនឹងកោះផ្សេងៗនៅលើពិភពលោក៕