បន្ទាប់ពីចប់ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាជាម្ចាស់ផ្ទះ នៅថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកានេះ នឹងមានមេដឹកនាំកំពូលៗ បេសកជនប្រទេសមួយចំនួនត្រៀមចាក់ចេញនារសៀលនេះពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងនោះរួមមាន៖
-ម៉ោង១២:៤៥ នាយករដ្ឋមន្រ្តីចិន
-ម៉ោង១៣:១៥ នាយករដ្ឋមន្រ្តីវៀតណាម
-ម៉ោង១៣:៣០ ប្រធានាធិបតីកូរ៉េ
-ម៉ោង១៤:០៥ នាយករដ្ឋមន្រ្តីសឹង្ហបុរី
-ម៉ោង១៤:២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក
-ម៉ោង១៤:៣០ អនុប្រធានាធិបតីឥណ្ឌា
-ម៉ោង១៥:០០ នាយករដ្ឋមន្រ្តីជប៉ុន
-ម៉ោង១៥:៣០ ប្រធានាធិបតីឥណ្ឌូណេស៊ី
-ម៉ោង១៦:០០ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី
-ម៉ោង១៦:១៥ នាយករដ្ឋមន្រ្តីឡាវ
-ម៉ោង១៨:៣០ នាយករដ្ឋមន្រ្តីថៃ
សូមជម្រាបជូនថា ដើម្បីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ នៅកម្ពុជាក៏មានមេដឹកប្រទេសអាស៊ានបានអញ្ជើញមកតាំងពីថ្ងៃទី៨មកម្លេះ ដូចជា នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន ហើយក្នុងនោះមេដឹកនាំប្រទេសមួយចំនួនអមដំណើរដោយស្រ្តីទី១នៃប្រទេសរៀងៗខ្លួន ខណៈសម្តេចព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ អមព្រះរាជដំណើរដោយព្រះរាជបុត្រាមួយអង្គផងដែរ៕