សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានទទួលអ៊ុយក្រែន គឺអាស៊ានមិនខ្វល់ថា នរណាខឹង ឬ មិនខឹងទេ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងសន្និសិទកាសែតក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «អាស៊ានមិនមែនជាកូនជឹងឱ្យនរណាទេ… អាស៊ាន ទទួលយកអ៊ុយក្រែន គឺអាស៊ានមិនខ្វល់ថា នរណាខឹង ឬ មិនខឹងទេ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបន្តថា អាស៊ានប្រកាន់ភាពជាកណ្ដាល។ អាស៊ានទទួលយកអ៊ុយក្រែន គឺដើម្បីបង្កើនភាពជាដៃគូសហប្រតិបត្តិការ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ អ៊ុយក្រែន បានក្លាយជាសមាជិកទី៥០នៃសន្ធិសញ្ញាមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលហៅកាត់ថា TAC។

ការបញ្ចូលអ៊ុយក្រែនជាសមាជិក TAC ពេលនេះ ធ្វើឡើងនាអំឡុងពេលដែលប្រទេសមួយនេះកំពុងរ៉ាំរ៉ៃដោយសង្រ្គាមជាមួយនឹងរុស្ស៊ី ហើយក្នុងសង្រ្គាមនេះ អ៊ុយក្រែនទទួលបានការគាំទ្រពីសហគមន៍អាស៊ាននិយាយជារួម និងនិយាយដោយឡែកពីកម្ពុជា ក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិចំនួន ៣លើក៕