ទីបំផុត ផ្សារបន្លែកសិផលធម្មជាតិ ដំបូងបង្អស់របស់ ឧកញ៉ាឡេង ណាវ៉ាត្រា បានបើកទ្វាលក់ហើយកាលពី ព្រឹកមិញនៅ នៅវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់ ដែលមានទីតាំងនៅអគារកាច់ជ្រុងមុខផ្នែកខាងផ្សារអូឡាំព្យារ។

សម្ពោធបើកលក់ថ្ងៃដំបូងនេះ ឃើញថាមិនដល់មួយម៉ោងផង មានអតិថិជនជាច្រើននាក់បានចូលមើល និង ទិញ បន្លែ ផ្លែឈើ និងសាច់ ជាមួយស្នាញញឹម ដោយសារមានបុគ្គលិកផ្សារចាំទទួលភ្ញៀវរួសរាយ រាក់ទាក់ និងចាំផ្តល់ព័ត៌មាន ក៏ដូចជាជួយកាន់កន្ត្រកដាក់អីវ៉ាន់សម្រាប់អតិថិជនដែលមានតម្រូវការផងដែរ។

ទោះបើកលក់ថ្ងៃដំបូងក្តី តែមានបន្លែ ផ្លែឈើ និងសាច់ ក៏ដូចជាផលិតផលសិប្បកម្មខ្មែរជាច្រើនមុខទៀតដាក់តម្រៀបគ្នាយ៉ាងច្រើនសម្បូរបែប មិនថាជាទឹកខ្មោះ ទឹកត្រី ទឹកស៊ីអីវ ប្រហុកខ្មែរឡើយ។ ក្រៅពីធានាគុណភាព និងសុវត្ថិភាពចំពោះសុខភាពហើយ ផលិតផលក្នុងផ្សារត្រូវបានរៀបចំ វេចខ្ចប់ យ៉ាងស្អាតល្អ និងទុកដាក់ប្រកបដោយអនាម័យខ្ពស់ ។
លើសពីនេះទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាស្ថានភាពបច្ចុប្បន្នដែលគ្រប់គ្នាមិនចង់ចេញពីផ្ទះដោយសារមេរោគកូវីដ១៩ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក៏មានផ្តល់ជូននូវ សេវាដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ ដោយគ្រាន់តែបងប្អូនចូលទៅកុម្ម៉ង់ តាមរយៈ៖

វិបសាយ ៖ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា
[សូមដោនឡូត] Mobile App (Playstore) ៖ Navatra Market
លេខទូរស័ព្ទកុម្ម៉ង់ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។
ផ្សារបន្លែកសិផលធម្មជាតិ មានក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័ស ក្នុងចន្លោះពេលត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ។
តោះ! មើលទិដ្ឋភាពថ្ងៃបើកលក់ដំបូងរបស់ ផ្សារបន្លែកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ថាល្អ ស្អាត មានអនាម័យ និងទំនងចូលទិញប៉ុណ្ណា ៖




















ប្រភព៖សប្បាយ