ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង និងលោកស្រីមេធាវី សំអឿន សុគន្ធារី ព្រមទាំងសហការីទាំងអស់ បានផ្ញើសារចូលរួមមរណទុក្ខជូនចំពោះលោកស្រី ឈួន ចំណាន អនុប្រធានសភាពាណិជ្ជកម្មខេត្តកណ្តាល និងក្រុមគ្រួសារសព ដែលបានទទួលមរណភាពឧបាសិកា លីវ យិន ត្រូវជាយាយបង្កើត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងសារលិខិតរំលែកទុក្ខឧកញ៉ា សុខ ស្រស់ និងលោកស្រីមេធាវី សំអឿន សុគន្ធារី បានបង្ហាញសេចក្តីតក់ស្លុត និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោកស្រី ឈួន ចំណាន ព្រមទាំងក្រុមគ្រួសារ និងលើកដៃបួងសួងដល់វត្ថុស័ក្តសិទ្ធិ នាំយកដួងវិញ្ញាណក្ខន្ធ ឧបាសិកា លីវ យិន ទៅកាន់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕