លោក ឌិត ទីណា ទទួលបានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការចំនួន ៦រូបបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៦រូប នៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមព្រះរាជក្រឹត្យតែងតាំងមន្ត្រីរាជការ រួមមានៈ លោក គង់ ច័ន្ទវាសនា ជារដ្ឋលេខាធិការ, លោក ប៊ិន ប៊ុនឆិល, លោក ជា ឆេង, កញ្ញា អ៊ឹម រចនា, លោកស្រី ហ៊ូ សុពណ៌ និងលោក ផេង គីមស្រ៊ុន ជាអនុរដ្ឋលេខាធិការ។

ទន្ទឹមនឹងនោះ ក៏មានអតីតនិពន្ធនាយករងវិទ្យុបារាំងអន្តរជាតិជាខេមរភាសាម្នាក់ផងដែរ គឺកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ ខណៈដែលក្រោយការតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម បានប៉ុន្មានថ្ងៃ កញ្ញា រចនា ត្រូវបានរដ្ឋមន្ត្រីកសិកម្មថ្មី តែងតាំងជាសមាជិកជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកព័ត៌មាន៕