លោក ជា តារា ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយឧត្តមសេនីយ៍ ជា តារា ជាមេទ័ពមួយរូបដែលមានចំណេះជំនាញ លើវិស័យការពារជាតិដ៏ប៉ិនប្រសប់ ដោយបានបញ្ចប់ការសិក្សាលើវិស័យការពារជាតិនៅក្រៅប្រទេសមួយចំនួន ជាពិសេសឆ្លងកាត់សាលាសង្គ្រាម (École de guerre) និងថ្នាក់ជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សា ការទូត និងយុទ្ធសាស្ត្រ CEDS (Centre d’Études Diplomatiques et Stratégiques, CEDS) នៅប្រទេសបារាំង។

នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានសម្តេចតេជោ ទូលថ្វាយព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ មានឋានៈស្មើរដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ។ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ព្រះមហាក្សត្រ ផ្តល់ឋានៈជាសាស្ត្រាចារ្យក្នុងវិស័យការពារជាតិ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ជា តារា ក៏ត្រូវបានតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ៕