លើកំពូលភ្នំបូកគោ កាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកានេះមានកម្មវីធីសប្បុរសធម៌ រត់កីឡាពាក់កណ្ដាលម៉ារ៉ាតុងដើម្បីរៃថវិការជូនមន្ទីពេទ្យកុមារគន្ធបុផ្ផា ដែលមានភ្ញៀវចូលរួមសរុបប្រមាណជាង៧០០នាក់។ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងចំនួនប្រមាណជាង៥០០នាក់ និង អ្នកចូលរួមប្រណាំងកង់ចំនួនប្រមាណជាង១០០នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកម្មវិធីនេះ ក្រៅពីជនជាតិខ្មែរ ក៏មានជនជាតិបរទេស ចូលរូមច្រើននាក់ផងដែរ ទាំងក្មេងចាស់ប្រុសស្រី។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះរៀបចំឡើងដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ៕











