លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

គួររំឭកថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះមហាក្សត្រក៏បានឡាយព្រះហស្តលេខា ចេញព្រះរាជក្រឹត្យ តែងតាំងជំនួយការសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូបផងដែរ ក្នុងនោះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ទទួលបានការតែងតាំងមានឋានៈស្មើ រដ្ឋលេខាធិការ, លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល មានឋានៈស្មើ រដ្ឋលេខាធិការ, លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ មានឋានៈស្មើ រដ្ឋលេខាធិការ និងលោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌជ្រោយចង្វារ មានឋានៈស្មើ អគ្គនាយក ផងដែរ។



សូមជម្រាបជូនថា គណៈអភិបាលរាជធានីភ្នំពេញបច្ចុប្បន្ន មានចំនួន ១០រូប ក្នុងរួមមាន លោក ឃួង ស្រេង ជាអភិបាល និងមានអភិបាលរង ចំនួន៩រូប ដូចជា៖ លោក ស៊ុយ សេរិទ្ធ, លោក កើត ឆែ, លោកស្រី កែវ សុខពិសី, លោក មាន ចាន់យ៉ាដា, លោក នួន ផារ័ត្ន, លោក ហួត ហៃ, លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី និងលោក ឃ្លាំង ហួត៕