គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងលោក ពុយ គា បច្ចុប្បន្នអគ្គលេខាធិការ ជាប្រធានក្លិបអ្នកកាសែតកម្ពុជាថ្មីជំនួសលោក ប៉ែន បូណា ដែលលាលែងពីដំណែង និងលោក ខៀវ កូឡា គណៈកម្មាធិការនាយក ជ្រើសតាំងជាអគ្គលេខាធិការ។

ការលាងលែងដំណែងពីប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្រោយលោក ប៉ែន បូណា ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៤ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។
សូមជម្រាបជូនថា លោក ពុយ គា ជាប្រធានឆ្លើយឆ្លងនៃទីភ្នាក់ងារព័ត៌មានជប៉ុន Kydo ជាអ្នកកាសែតជើងចាស់ប្រកបដោយវិជ្ជាជីវៈច្រើនឆ្នាំមកហើយ នៅម្ចាស់ស្នាដៃនិពន្ធសៀវភៅ អាថ៍កំបាំងក្រៅឆាក ក្រោយវាំងននរបស់មេដឹកនាំអាស៊ាន និងពិភពលេាក។
ចំណែកឯលោក ខៀវ កូឡា ជាអ្នកអធិប្បាយព័ត៌មាននៅទូរទស្សន៍ CNC ជាឱពុកលោកស្រី ខៀវ សានសាណា ពិធីការិនីដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា៕
