រយៈពេលជិតមួយខែ រដ្ឋអនុម័តគម្រោងវិនិយោគចំនួន ១០ ក្នុងទំហំទឹកប្រាក់ ២៨០,៥លាន ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែវិច្ឆិកា ដល់ថ្ងៃទី ០៥ធ្នូ ឆ្នាំ ២០២២ នេះប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ១០ គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណ ២៨០,៥លាន ដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៩ ៧១៥កន្លែង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងវិនិយោគដែលបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងទាំង ១០នោះរួមមាន ៖

១.HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD គម្រោងវិនិយោគសាង សង់ និង អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៥៧បន្ទប់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង។
២.GREEN VISION RISING CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood…) ស្ថិតនៅភូមិស្រឡៅនិងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៤៤,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។
៣.TELEMOBILE (CAMBODIA) CORPORATION (T.C.C) គម្រោងវិនិយោគសាងសង់ដំឡើង និង ប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាមេរិក និង អាច បង្កើត ការងារ បានចំនួន ១០៦កន្លែង។
៤.ZHUO KANG SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ស្ថិត នៅ ភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៤៩កន្លែង។
៥.FANMAR AUTO PART (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។
៦.YANLING ACCESSORIES (CAMBODIA) CO., LTD គម្រោង បង្កើតរោងចក្រ ខារអំបោះគ្រប់ប្រភេទ ស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៣កន្លែង។
៧ .NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេស កាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិត នៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ ប្រមាណ ៨.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។
៨.“KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៧០កន្លែង ស្ថិតនៅផ្លូវ ជាតិលេខ ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
៩.RUNSING KNITERNATIONAL CO, LTD មាន ទី តាំង ស្ថិត នៅ ផ្លូវ ជាតិ លេខ ១១០ អគារលេខ៥-៦-៧-៨ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៨៦ កន្លែង ។
១០. រោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TEXTSTAR GARMENT(CAMBODIA) CO,LTD ដែលមានទី តាំងស្ថិតនៅផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុន វិនិយោគប្រមាណ ៥,១លាន ដុល្លារអាមេរិក និងបង្កើតការងារបានចំនួន ៧៨៧កន្លែង ។

គួររម្លឹកបន្តិចថា នៅ ក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់ លាន ដុល្លារអាមេរិក៕