លោក ហ៊ុន ម៉ាណែត៖ ធន​ធាន​មនុស្ស គឺជា​ទ្រព្យ​ដ៏​សំខាន់ និងចាំ​បាច់​បំផុត​សម្រាប់​ដំណើរកា​រកសាងអ​ភិវឌ្ឍប្រ​ទេស

សង្គម​ និង​សេដ្ឋកិច្ច

ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់​ដំណើរការកសាងអភិវឌ្ឍប្រទេស​ឱ្យមាន​ការរីក​ចម្រើន​រុង​រឿងប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាការលើកឡើងរ​បស់ លោកបណ្ឌិត ហ៊ុន ​ម៉ាណែត ក្នុងពិធីប្រគល់សញ្ញា បត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមត្ថភាពជំនាញរបស់​​ប្រជាពល​រដ្ឋ​ម្នាក់ៗ អាចជួយដល់ ការ​ពង្រឹង​លទ្ធភាព​ប្រកួ​ត​​ប្រជែងរបស់ប្រ​ទេសជាតិក្នុងបរិបទ​សាកលភាវូបនីយកម្ម ​និងការចា​ប់យក​​នូវ​​ឱកាស​​សក្តានុពលនានា ដើម្បី​ឈាន​ទៅ​កាត់​បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញ​វិនិ​យោគ​​​​កម្រិត​ខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយ​ជា​ពិ​សេស គឺការធានាបាននូវភាព​ឯក​រាជ្យ​​ម្ចាស់​​ការ​លើគ្រប់​វិស័យប្រកបដោយមោទនភាព​ជាតិសម្រាប់​អនាគត​ដ៏វែងឆ្ងាយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀត​ថា ចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តចតុកោណ​​ដំណាក់​​កាលទី៣មក រាជរដ្ឋា​ភិ​បាល​​​បានកំណត់យក «មនុស្ស» ជាអាទិភាពចម្បង ក្នុងចំណោម​​អាទិភាព​ច​ម្បង​ទាំង៤ «មនុស្ស, ផ្លូវ, ទឹក និងភ្លើង» ដើម្បី​ដើរឱ្យទាន់គេ និងចូលរួម​​ប្រកួតប្រជែង​​ជាមួយគេបាន។ ការ​​​កំណត់​អាទិភាពចម្បងនេះ មិ​នមែនជាកា​រចៃដន្យនោះទេ ពីព្រោះ​ស្ថា​នភា​ពសង្គម-សេដ្ឋកិច្ចកម្ពុជា បាន​វិវដ្តដ​ល់ចំណុចរបត់មួយដែលខុសប្លែកពីស្ថានភាពដៃទទេ កាលពីកម្ពុជា​ទើបបញ្ចប់​ស​ង្រ្គាម​ស៊ីវិល។

បន្ត​ទៅមុខទៀត កត្តា “មនុស្ស” ក៏នៅតែជាអាទិភា​ពចម្បងបំផុត ហើយ​ទន្ទឹមនឹងនេះ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក ភ្លើង ផ្លូវ ក៏នៅ​បន្តក​សាង​ស្តារ ដើម្បីបូករួមផ្សំបម្រើឱ្យការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកប​​ដោយ​​និរន្តរ​​ភាព។ នេះបើតាម​ការលើកឡើង​​បន្ថែ​ម​​របស់ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ៕