ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យឲ្យដឹងថា ជនជាតិបរទេស កើត ជំងឺCovid-19កម្ពុជា កម្ពុជាចេញប្រាក់ថ្លៃព្យាបាលឲ្យ។
សម្ដេចបន្តថា ការធ្វើបែបនេះ គឺខុសពីនយោបាយ របស់ប្រទេសវៀតណាម ដែលបានប្រកាសថា រាល់អ្នកកើតជំងឺ Covid-19 នៅប្រទេសវៀតណាមត្រូវចេញថ្លៃព្យាបាលដោយខ្លួនឯង។
ទន្ទឹមនឹងការ ប្រយុទ្ធ ប្រឆាំងនឹងជំងឺ Covid-19នេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនៅ ការងារ៣ដែលត្រូវធ្វើ ក្នុងនោះ៖
ទី១/ ការពារការឆ្លងពីខាងក្រៅមកបន្ថែមទៀត
ទី២/ការពារពីអ្នកកើតជំងឺនេះ កុំឲ្យឆ្លងទៅអ្នកដទៃ
ទី៣/ ព្យាបាលអ្នកកើតព្យាបាលឲ្យជាសះស្បើយ ។
ជាមួយគ្នានោះ សម្ដេច មិនមានផែនគ្មានការជម្លៀសពី ក្រៅប្រទេសចូលស្រុកវិញទេ ដោយទុកពួកគាត់នៅទីនោះ ។ ចំពោះពលរដ្ឋដែលធ្វើការនៅប្រទេសថៃ ដែលបានត្រឡប់មកពីប្រទេសថៃ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជា តាមរកពលរដ្ឋទាំងនោះឲ្យឃើញ ដើម្បីពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។
ចំពោះពលរដ្ឋដែល មិនទាន់ចូលមក ស្របពេលដែលប្រទេសថៃ បានបិតប្រទេសបណ្ដោះអាសន្ន សម្ដេចឲ្យធ្វើការយ៉ាងជិតស្និតជាមួយ ភាគីថៃ ដើម្បីគិតគូ ដល់សុខភាពរបស់ពលរដ្ឋខ្មែរទាំងនោះ។
ត្រូវតាមរកអ្នកឆ្លង ឬ អ្នកជាប់ការសង្ស័យ មកដាក់ដាច់ដោយឡែក នឹងធ្វើការព្យាបាល។
គិតមកដល់ព្រឹកថ្ងៃទី២៥ ខែ មិនា ឆ្នាំ ២០២០នេះ ប្រទេសកម្ពុជា មានមនុស្សឆ្លង Covid-19ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងដល់ ៩៣ករណីហើយ។