ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ធ្នូ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីចំណេញថវិកាកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយការលំបាករបស់ប្រជាជន ឈានដល់ការកាត់បន្ថយភាពក្រីក្រ បង្កើតប្រាក់ចំណូលរបស់ប្រជាជន។
បើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅរយយៈពេល៨០ថ្ងៃ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានយានយន្តបានធ្វើចររាចរណ៍ជាង ៨៣១,០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចររាចណ៍ប្រមាណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ៕
សូមស្តាប់ប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី៖