ចាប់​ពី​ថ្ងៃ​ទី​១៥ មករា ​ខាង​មុខ​នេះ​ ពន្ធ​ដារ​នឹង​ឃាត់​យាន​យន្ត​ណា​ដែល​មិន​ទាន់​ប្រកាស​បង់​ពន្ធ ក្នុង​ឆ្នាំ​២០២២

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​ប្រកាស​ដល់​ម្ចាស់​យាន​យ​ន្តដែល​មិន​ទាន់​ប្រកាស​បង់​ពន្ធ​ក្នុង​ឆ្នាំ​២០២២​នេះ​ រួស​រាន់​យក​ចិត្ត​ទុក​ដាក់​គោរព​កាតព្វកិច្ច​សារ​ពើរពន្ធ​ទាន់​តាម​ពេល​វេលា​ ជៀស​វាង​ការ​ឃាត់​យាន​យន្ត​តា​ម​ដង​ផ្លូវ​តម្រូវ​ឱ្យ​បង់​ប្រាក់​ជា​យថាហេតុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ពន្ធ​ដារ​ខាង​លើ​ បាន​ឱ្យ​ដឹង​បន្ថែម​ថា​ មន្រ្តី​ពន្ធ​ដារ​ រួម​សហការ​​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់​ក្រោម​ជាតិ​ នឹង​ចុះ​ត្រួត​ពិនិត្យ​​ការ​ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​២០២២​ នៅ​តាម​គោល​ដៅ​មួយ​ចំនួ​ន​លើ​កំណាត់​ផ្លូវ​សំខាន់​នៃ​រាជធានី-​ខេត្ត ចាប់​ពី​ថ្ងៃ​ទី​ ១៥ ខែ​មករា​ ឆ្នាំ​២០២៣​ តទៅ​។

នៅ​ក្នុង​នោះ​ផង​ដែរ​ ករណី​ដែល​ម្ចាស់​យាន​យន្តគ្រប់​ប្រភេទ​ខក​ខាន​​មិន​បាន​ប្រកាស​បង់​ពន្ធ អាច​ប្រកាស​បង់​ពន្ធ បង់​​ប្រាក់​ពិន័យ​តាម​ច្បាប់​ជា​ធរមាន​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​ ឬសាខា​ពន្ធ​ដារ​ខេត្ត​ ខណ្ឌ​ ឬ​តាម​រយៈ​ធនាគារ​មួយ​ចំនួន​ដូចជា​ ធនាគារ​កាណាឌីយ៉ា​ ក.អ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ធនាគារ​ប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ​វឌ្ឍនៈ អាស៊ីចំកាត់ (ABA) ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ ឬ​តាម​រយៈ​កម្មវិធី​ GDT Taxpayer App សម្រាប់​យាន​យន្ត​ដែល​ធ្លាប់​បាន​ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​កន្លង​មក​។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹង​យកចិត្ត​ទុក​ដាក់ គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ អញ្ជើញទៅប្រកាសបង់ពន្ធ បានគ្រប់ៗគ្នា និង​បាន​ទាន់​ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវ​ការឃាត់យានយន្ត តាមដងផ្លូវ តម្រូវ​ឱ្យបង់​ប្រាក់ពន្ធ ដោយប្រការណាមួយ​ជាយថាហេតុ ៕ ​​​