លោក ថេង សង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គិតចាប់ពីឆ្នាំ២០០៨ មកដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ សំណង់លំនៅដ្ឋាននៅកម្ពុជាមានចំនួន ៣៤៣៧៣គម្រោង។ ការលើកឡើងរបស់លោក ថេង សង្វារ ធ្វើឡើងក្នុងពិធីបើកសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ថេង សង្វារ សំណង់អាគារសណ្ឋាគារមានចំនួន ១០៧៣គម្រោង អាគារពាណិជ្ជកម្មមានចំនួន ៣១៣៦គម្រោង ចំណែកឯរោងចក្រមានចំនួន ១០៦២៩គម្រោង និងអគារពហុមុខងារមានចំមួន ៣៣០គម្រោង។
របាយការណ៍ក្រសួងរៀបចំដែនដី បញ្ជាក់ថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ២ ៥៣៤កន្លែង គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ ខណៈដែលគម្រោងបុរីនានាមានចំនួន ៥១០បុរីផងដែរ៕