រដ្ឋាភិបាលនឹងយ​កថវិកាជំនួយ​ទៅ​ទិ​ញ​​ម៉ាស និងសម្លៀកបំ​ពាក់​ពេទ្យ​សម្រាប់​​ពល​រដ្ឋ និង​គ្រូពេទ្យ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា រហូត​មក​ដល់ពេលនេះ រដ្ឋាភិបាលទទួលបានថវិកាប្រមាណជាង១០លានដុល្លារ បូករួម​នឹងប្រាក់រៀល ពីបណ្តា​សម្បុរ​សជននានា ដើម្បីបង្កា និងទប់ស្កាត់ជំងឺកូវីដ១៩។ជាមួយគ្នានេះ សម្តេចថា នឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន៣​លានម៉ាសន្ថែម​ទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ៥ពាន់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងពីសំណាកប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើឡើង​នៅក្នុងការលើកឡើងពីប្រមុខរដ្ឋាភិបាលនាពេលនេះ ត្រូវបានធ្វើឡើងក្នុង​សន្និសីទ​សារ បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

នាកាសនោះសម្តេច ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងនាមប្រមុខដឹកនាំរដ្ឋាភិបាល ខ្ញុំព្រះករុណាសូម អរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និង សម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុង​ការទប់​ស្កាត់​ជម្ងឺកូវីដ១៩នេះ។ ថវិកាដែលទទួលបានរហូត​មកដល់ពេលនេះគឺមានជាង​១០លានដុល្លារ បូករួមប្រាក់រៀល» ។

សម្តេច ក៏បានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់​ថវិកានោះទៅទិញ​ម៉ាសចំនួន៣លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវ​ពេទ្យប្រ​មាណ៥ពាន់សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយ​កពី​កំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសុំអោយ​ប្រជាពល​រដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសការ​អនុវត្តតាមកា​រណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ជម្ងឺនេះទាំងអស់គ្នា។

សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅ​ក្នុងប្រទេសកម្ពុជា បានកើនដល់២៣នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ១៨នាក់។ ពេលនេះ​មានអ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាកព្យាបាល​បន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់៕ អត្ថបទ៖ សិរិកា